មេទាហានសុីឈ្នួលច្បាំងរុស្សុី បានស្លាប់នៅក្នុងគ្រោះថ្នាក់យន្តហោះ នៅថ្ងៃទី២៣ សីហានេះ

ទីក្រុងម៉ូស្គូ ៖ ស្លាប់ ឬ មិនស្លាប់ ? គ្រោះថ្នាក់ ឬ ជូតសម្អាត ?

ទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្សុី បានអោយដឹងថា លោក Yevgeny Prigozhin មេកងសុីឈ្នួលច្បាំងរុស្សុី បានស្លាប់នៅក្នុងគ្រោះថ្នាក់យន្តហោះឯកជនមួយរបស់លោកនាថ្ងៃទី ២៣ សីហា ២០២៣ លើផ្លូវហោះហើររវាងទីក្រុងម៉ូស្គូ និង សាំង ប៉េទែស្បួរ។ មនុស្សទាំង ១០ នាក់នៅលើយន្តហោះបានស្លាប់ទាំងអស់ ។

ឯគណនីតេលេក្រាម របស់ក្រុមលោក Prigozhin បាននិយាយថា យន្តហោះលោក Prigozhin ត្រូវបានកងទ័ពរុស្សុី បាញ់ទម្លាក់លើតំបន់ Tver Oblast ។

យ៉ាងណា ពួកបស្ចឹមប្រទេសវិញ  បាននិយាយថា ពួកគេមិនទាន់ជឿខាងណាទាំងអស់ ដោយមានព័ត៌មានបំភ្លែ បំភ័ន្តច្រើនពេក ៕

ព័ត៌មានដែលជាប់ទាក់ទង