អត្ថន័យនៃការដុតភ្លើងគប់ ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅប្រទេសចិន

ប្រទេសចិន ៖ ការដុតភ្លើងគប់ នៃ Asian Games លើកទី 19 នៅទីក្រុងហាងចូវ ប្រទេសចិន បានប្រើប្រាស់ដោយបច្ចេកវិទ្យាឌីជីថល បង្កើតជារូបមនុស្ស ដែលតំណាងឲ្យប្រជាជនចិនទូទាំងប្រទេស ចូលរួមអបអរសាទរ Asian Games ចូលរួមបំភ្លឺភ្លើងគប់ ជាមួយនឹងអត្តពលិក ដែលបញ្ជូនភ្លើងគប់ពិតប្រាកដបន្តគ្នា។

ព្រឹត្តិការណ៍នេះ ធ្វើឱ្យពិភពលោក ចាប់អារម្មណ៍យ៉ាងខ្លាំងដែលនេះ បង្ហាញពីភាពទំនើបទាន់សម័យ និងបច្ចេកវិទ្យាខ្ពស់ នៅក្នុងទីក្រុងហាងចូវ។

បច្ចេកវិទ្យានេះ ត្រូវបានបង្កើត ដោយក្រុមហ៊ុន​ Ant Group របស់ចិនក្នុងបំណងកាត់បន្ថយឧស្ម័នកាបូនិច ហើយសូម្បីតែកម្មវិធីបាញ់កាំជ្រួច ក៏បានប្រើប្រាស់បច្ចេកវិទ្យានេះដែរ៕ ប្រភព ៖ Ebook Cambodia

ព័ត៌មានដែលជាប់ទាក់ទង