អ្នកឧកឧញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ ទៅដឹកពលរដ្ឋជួបគ្រោះថ្នាក់ចរាចរណ៍ មកសង្គ្រោះនៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C ) ទៅទទួលយកប្រជាពលរដ្ឋ ចំនួន ៣នាក់ បានរងរបួសធ្ងន់ បណ្តាលមកពី ជួបគ្រោះថ្នាក់ចរាចរណ៍ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ត្រូវការសង្គ្រោះបន្ទាន់។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសទាំង ៣នាក់ មានឈ្មោះ

១- មាល័យ អាយុ ៣២ឆ្នាំ

២- ហាន ហាត ហៅឃ្លោក អាយុ ១៨ឆ្នាំ

៣- ម៉ាប់ មាន។

បច្ចុប្បន្ន អ្នករងគ្រោពទាំង៣ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន G.T.V.C របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ៕

ព័ត៌មានដែលជាប់ទាក់ទង