ប៉ូលិសឆ្មក់ចូលហាងខារ៉ាអូខេ “ម្លប់ធ្នង់មានលាភ” សង្ស័យបេីកបម្រេីសេវាកម្មផ្លូវភេទ
រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នាយកដ្ឋាននគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានឆ្មក់ចូលបង្ក្រាប ទីតាំងខារ៉ាអូខេ “ម្លប់ធ្នង់មានលាភ” ដោយសង្ស័យពាក់ព័ន្ធការបេីកបម្រេីសេវាកម្មផ្លូវភេទ ដោយឃាត់ខ្លួន មនុស្សជាច្រេីននាក់ នៅម៉ោងជាង ១០យប់ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ហាង ម្លប់ធ្នង់មានលាភនេះ ស្ថិតនៅតាមផ្លូវបេតុងលេខ១៩៥២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕