ស្លាប់ម្នាក់និងរបួស៤នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាល មូលដ្ឋាន បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់-ស្រាល ៤នាក់។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងម៉ូតូ បុកគ្នាជាមួយ ម៉ូតូ ដូចគ្នា នៅឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ។

របាយការណ៍ របស់សមត្ថកិច្ច បាន​បង្ហាញថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០៤ និង៣០នាទី លេីផ្លូវឆ្នេរអូរត្រេះ ត្រង់ចំណុចជិតផែ៥២០ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកេីតឡេីង រវាង ម៉ូតូ ០១គ្រឿង ម៉ាក MOOVE ពណ៌ស (ម៉ូតូបើកបរបញ្ច្រាសទិស) អ្នកបើកបរដោយឈ្មោះ ជួន ស្រីនូ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងមានអ្នករួមដំណើរ ០១នាក់ ឈ្មោះ ហ៊ា សុវណ្ណឆេង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរបុគ្គលិកម៉ាត ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មានទិសដៅពីទិសខាងកើតឆ្ពោះទៅលិច លុះមកដល់ចំណុចកេីតហេតុខាងលើ បានបុកម៉ូតូ ០១គ្រឿង ពីខាងក្រោយ ម៉ាក HONDA BEAT ពណ៌ស លាយខ្មៅ (ម៉ូតូបើកបរបញ្ច្រាសទិស) អ្នកបើកបរម៉ូតូឈ្មោះ ថុង សៀង អ៊ូ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរបុគ្គលិកផ្សារម៉ាត ជនជាតិខ្មែរ មានអ្នករួមដំណើរ ០២នាក់គឺ៖

១- ឈ្មោះ ឡៃ ស្រី រត្ន័ ភេទស្រី អាយុ ២២ឆ្នាំ មុខរបរបុគ្គលិកម៉ាត ជនជាតិខ្មែរ រងរបួសស្រាល

២- ឈ្មោះ សូ លីដា ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរបុគ្គលិកម៉ាត ជនជាតិខ្មែរ អ្នកទាំងពីរបច្ចុប្បន្នស្នាក់នៅភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដែលមានទិសដៅពីស្របគ្នា។

ករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលេីនេះ បណ្តាលឱ្យស្លាប់ និងរងរបួសមនុស្សសរុប ០៥នាក់៖

១- ឈ្មោះ សូ លីដា (អ្នករួមដំណើរលើម៉ូតូ BEAT) ស្លាប់ពេលដឹកទៅ សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។

២- ឈ្មោះ ជួន ស្រីនូ (អ្នកបើកបរម៉ូតូ MOOVE) រងរបួសធ្ងន់

៣- ឈ្មោះ ហ៊ា សុវណ្ណឆេង (រួមដំណើរលើម៉ូតូ MOOVE) រងរបួស ស្រាល

៤- ឈ្មោះ ឡៃ ស្រីរត្ន័ (រួមដំណើរលើម៉ូតូ BEAT) រងរបួស ស្រាល

៥- ថុង សៀងអ៊ូ (អ្នកបើកបរម៉ូតូ BEAT) រងរបួស ស្រាល

សមត្ថកិច្ច បញ្ជាក់ថា អ្នករងរបួសទាំងអស់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

ចំណែកអ្នកបើកបរម៉ូតូទាំង២ កម្លាំងជំនាញកំពុងសាកសួរ និងដើម្បីបន្តនីតិវិធីច្បាប់។

ចំណែកវត្ថុតាង ម៉ូតូ ២គ្រឿង សមត្ថកិច្ច បាននាំយកមករក្សាទុកបណ្តោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដេីម្បីបន្តតាមនីតិវិធី៕

ព័ត៌មានដែលជាប់ទាក់ទង