ឪពុកស្ត្រីរងគ្រោះ អំពាវនាវសមត្ថកិច្ច ចាប់ខ្លួនឈ្មោះ រស់ ពុទ្ធា ហៅក្របី ដែលបាញ់កូនស្រីគាត់ ឲ្យរងរបួសធ្ងន់

ខេត្តមណ្ឌលគីរី ៖ លោក ចេង សារ៉ុង បំរើការងារនៅក្រសួងការពារជាតិ បានអំពាវនាវដល់ ក្រុមអ្នកសារព័ត៌មាន ឲ្យជួយផ្សព្វផ្សាយ ដើម្បីឈានទៅ រកយុត្តិធម៌ជូន គ្រួសារគាត់ ដ្បិតកូនស្រី របស់គាត់ ត្រូវឈ្មោះ រស់ ពុទ្ធា ហៅក្របី បានបាញ់ឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នំា២០២៣ នៅខេត្តមណ្ឌលគីរី។ ហើយបច្ចុប្បន្ន ខ្មាន់កាំភ្លើងរូបនេះ កំពុងមានសេរីភាព នៅក្រៅសំណាញ់ច្បាប់នៅឡើយ។

អាណាព្យាបាលរូបនេះ បញ្ជាក់ថា គិតមកដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ពុំទាន់មានស្ថាប័នមានសមត្ថកិច្ច ពាក់ព័ន្ធផ្នែកណាមួយ ចេញមុខរកដំណោះស្រាយ ជូនគ្រួសារគាត់ នៅឡើយទេ។

លោក ចេង សារ៉ុង បន្តថា «សំណុំរឿងបាញ់ មនុស្សដូច សត្វធាតុ របស់ ឈ្មោះ រស់ ពុទ្ធា (ហៅ ក្របីព្រៃ) នៅខេត្តមណ្ឌលគីរី គឺចំណាត់ការ របស់សមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ ទាំងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ហាក់គ្មានលទ្ធផលអ្វីសោះ ពោលគឺ ស្ងាត់ឈឹងតែម្តង។

ផ្តើមពីបញ្ហានេះ ក្រុមគ្រួសារស្ត្រីរងគ្រោះ បានបន្តដង្ហោយសុំអន្តរាគមន៍ពី ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ជួយរកយុត្តិធម៌ អោយពួកគាត់ ដោយអនុគ្រោះផងចុះ៕

ព័ត៌មានដែលជាប់ទាក់ទង