កោះជ័យទត្ត ដែលពលរដ្ឋខ្មែរធ្លាប់​ឮឈ្មោះ ​ក្នុងបទចម្រៀង របស់អធិរាជសម្លេងមាស ​សុិន ស៊ីសាមុត

ខេត្តកំពង់ឆ្នាំង ៖ កោះជ័យទត្ត ដែលប្រជាពលរដ្ឋខ្មែរភាគច្រើន ជាពិសេសមនុស្សវ័យចំណាស់ ធ្លាប់បានឮឈ្មោះ នៅក្នុងបទចម្រៀង « ទូកត្នោត » និងបទ « បុប្ផាកំពង់ហៅ » ប៉ុន្តែមិនដែលបានទៅដល់កោះនេះផ្ទាល់នោះទេ។
កោះជ័យទត្ត ជាកោះតូចមួយ ស្ថិតនៅទល់មុខផ្សារកំពង់ហៅ ក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
មែនទែនទៅ មានប្រជាពលរដ្ឋខ្មែរជាច្រើន មិនធ្លាប់បានស្គាល់កោះនេះឡើយ ប៉ុន្តែពួកគាត់ ធ្លាប់បានឮឈ្មោះ នៅក្នុងបទចម្រៀង របស់អធិរាជសម្លេងមាស លោក សុិន ស៊ីសាមុត ដែលមានចំណងជើងថា « ទូកត្នោត » និងបទ « បុប្ផាកំពង់ហៅ »៕
ព័ត៌មានដែលជាប់ទាក់ទង