ស្តេចប្រដាល់ភូមា Dave Leduc ប្រកាសថា នឹងមកកម្ពុជា ប្រកួត”គុនខ្មែរ” ជាមួយកីឡាករ ព្រំ សំណាងង
ខាងក្រោមនេះ ជាសារទាំងស្រុង របស់ កីឡាករ Dave Leduc បង្ហោះតាមបណ្តាញសង្គម របស់លោក ៖ ” ជាបឋម ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នា ខ្ញុំសូមអបអរសាទរ លោក ព្រំ សំណាង សម្រាប់ការទទួលជ័យជម្នះ របស់ខ្លួនលើគូប្រគួត ជាមួយនឹងជនជាតិរុស្ស៊ី ដ៏ខ្លាំងម្នាក់ កាលពីថ្ងៃសៅរ៍កន្លងទៅ។
ដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថា ខ្ញុំត្រូវបានគេស្នើឲ្យជួបជាមួយនឹង លោក សំណាង នៅការប្រកួតលើកក្រោយរបស់ខ្ញុំ។ យើងទាំងពីរ បានទទួលយកការប្រគួតនេះ។ ខ្ញុំបានទទួលយកការប្រគួតនេះ ដោយសារតែ លោក ព្រំ សំណាង ជាជើងឯក គុនខ្មែរច្រើនឆ្នាំមកហើយ គាត់មានប្រវត្តិប្រកួតជាង 150 ដង ដោយវាយឈ្នះឱ្យសន្លប់ច្រើនដង ហើយថ្មីៗនេះគាត់ក៏ទទួលបានជោគជ័យនៅ bareknuckle Muaythai នៅប្រទេសថៃ ដោយប្រើស្នៀតជង្គង់ហោះយ៉ាងល្អ។ សហព័ន្ធ Lethwei អន្តរជាតិ បានចាត់ទុករូបគាត់ថាជាកីឡាករដណ្តើមដំណែងជើងឯក Lethwei អន្តរជាតិដ៏សក្ដិសមមួយរូប សម្រាប់ខែឧសភា ឆ្នាំ 2023។ តោះមើលថា តើអ្នកណាវៃបានល្អបំផុត។ យើងនឹងប្រដាល់ដូចអ្នកចម្បាំងអាស៊ីអាគ្នេយ៍ពីបុរាណ ហើយសង្ឃឹមថានឹងនាំប្រទេសទាំងពីរមានមោទនភាពយ៉ាងក្រៃលែង។
អ្នករៀបចំកម្មវិធី មានសេចក្តីរំភើបចិត្តយ៉ាងខ្លាំងចំពោះការប្រកួតនេះ ដោយសារតែប្រវត្តិ ដែលខ្លួនបានរៀបចំពីមុនមក។ ខ្ញុំគិតថា ការប្រដាល់នេះ អាចផ្តល់ប្រយោជន៍ដល់ភាពជាបងប្អូន រវាងមីយ៉ាន់ម៉ា និងកម្ពុជា ដែលតែងតែគោរពគ្នាទៅវិញទៅមក ។ យើងអាចផ្សព្វផ្សាយក្បាច់គុនទាំងពីរដល់ពិភពលោក។
អ្នករៀបចំកម្មវិធី កំពុងរៀបចំកីឡាប្រដាល់ Lethwei មីយ៉ាន់ម៉ា ទៅប្រគួតនៅខែឧសភា នៅអឺរ៉ុបសម្រាប់ការប្រកួតជើងឯក Lethwei អន្តរជាតិ។ ដើម្បីឱ្យមានភាពយុត្តិធម៌ បន្ទាប់មកខ្ញុំនឹងមកកាន់ប្រទេសកម្ពុជា ហើយប្រកួតក្រោមកីឡាប្រដាល់គុនខ្មែរ (Kun Khmer) ដែលនឹងក្លាយជាព្រឹត្តិការណ៍ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ខ្ញុំចង់ឱ្យប្រទេសទាំងមូល គ្រប់ភូមិ គ្រប់ក្រុងចូលរួមអបអរ ចំពោះរូបខ្ញុំ និងលោក ព្រំ សំណាង។
ជាធម្មតា ខ្ញុំមិនប្រដាល់ដោយប្រើហ្គង់ប្រដាល់ទេ ហើយបាននិយាយទៅកាន់អ្នកគាំទ្រ របស់ខ្ញុំថា ខ្ញុំ មិនដែលប្រដាល់កីឡាមួយថៃ (Muaythai) ទេ ដោយសារតែថៃ បានធ្វើដាក់មកលើរូបខ្ញុំជាច្រើនឆ្នាំមកនេះ ប៉ុន្តែខ្ញុំទទួលយកការប្រដាល់គុនខ្មែរ (Kun Khmer) ព្រោះប្រវត្តិពិត និងសេចក្តីគោរព ដែលខ្ញុំមានសម្រាប់កម្ពុជា។ ខ្ញុំគិតថា ការប្រដាល់ស្មើភាពគ្នាដោយសារ៖ 1 កីឡាប្រដាល់ Lethwei មីយ៉ាន់ម៉ា – 1 កីឡាប្រដាល់គុនខ្មែរ។
ខ្ញុំជាអ្នកគាំទ្រក្បាច់គុនខ្មែរ ដ៏ធំម្នាក់ ខ្ញុំគិតថា វាដូចកូនក្មេង ដែលប្រទេសថៃកំពុងធ្វើ។ ខ្ញុំក៏ត្រូវបានក្រសួងវប្បធម៌ ហាមមិនឲ្យចូលប្រទេសថៃផ្ទាល់ផងដែរ ព្រោះខ្ញុំ បានលាតត្រដាងការភូតភរដែលថៃ បាននិយាយរាប់សតវត្សមកហើយអំពីមីយ៉ាន់ម៉ា និងបង្កើតរឿងប្រឌិតដូចជារឿងក្លែងក្លាយ របស់ស្តេចប្រដាល់ថៃ ណៃ ខាណុមទុំ (Nai Khanomtom) ជាដើម។ នៅឆ្នាំ 1767 ប្រទេសថៃ បានចាញ់ភូមា (មីយ៉ាន់ម៉ា) ក្នុងសង្គ្រាមភូមា-សៀម ហើយភ្លាមៗ បន្ទាប់ពីការចាញ់ដោយមានការបំផ្លិចបំផ្លាញនេះ ប្រជាជនថៃ បានចាប់ផ្តើមនិទានរឿងមួយថា កន្លែងដែលអ្នកប្រដាល់ថៃ បានវាយអ្នកប្រដាល់មីយ៉ាន់ម៉ាចំនួន 9 នាក់ ផ្ទួនៗគ្នា ដោយមិនមានពេលសម្រាក។ រឿងដ៏គួឱ្យរវើរវាយមែនទែន។
រឿងនេះ ចាប់ផ្ដើមលេចចេញក្នុងរឿងនិទានថៃ តែប៉ុណ្ណោះ ព្រោះប្រជាជនថៃ មានមោទនភាពខ្លាំងពេកមិនអាចទទួលស្គាល់បរាជ័យ។ រឿងដដែលនេះ កំពុងកើតឡើងនាពេលថ្មីៗនេះ ខណៈដែលប្រទេសថៃ បានធ្វើពហិការមិនចូលរួមការប្រកួតកីឡាស៊ីហ្គេម ដោយសារពួកគេមិនព្រមហៅកីឡាប្រដាល់គុនខ្មែរ ឱ្យបានត្រឹមត្រូវ។ តាមត្រង់ទៅ មេដឹកនាំនៅប្រទេសថៃ ធ្វើឱ្យខូចកិត្ដិយសខ្លួនឯង។ ដំបូងគេហាមឃាត់ និងដាក់ខ្ញុំក្នុងបញ្ជីខ្មៅ ព្រោះខ្ញុំនិយាយការពិតអំពីរឿងមិនស្មោះត្រង់ និងការប្រមាថ របស់ពួកគេអំពីប្រទេសមីយ៉ាន់ម៉ា ហើយឥឡូវនេះពួកគេ បានចុះក្នុងបញ្ជីខ្មៅ ហើយបដិសេធមិនបញ្ជូនកីឡាកររបស់ពួកគេ មកប្រទេសកម្ពុជាទៀត។ ត្រង់ចំណុចនេះ ខ្ញុំគិតថាប្រទេសថៃ ច្បាស់ជាកូនង៉ែតដ៏ធំម្នាក់ដែលយំពេល ដែលខ្លួនមិនទាន់ចូលប្រគួត។
ខ្ញុំគិតថា ប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា មានលក្ខណៈដូចគ្នាច្រើន ហើយភាពជាបងប្អូន អាចត្រូវបានប្រារព្ធនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំនេះ។ ប៉ុន្តែដំបូងខ្ញុំត្រូវបំពេញកកាតព្វកិច្ច របស់ខ្ញុំ ក្នុងនាមជាម្ចាស់ជើងឯកមីយ៉ាន់ម៉ា និងទទួលយកការការពារតំណែងជើងឯក Lethwei នៅខែឧសភា។
ដោយសារ លោក ព្រំ សំណាង ទទួលបានឱកាសឡើងសង្វៀនជើងឯក Lethwei អន្តរជាតិ ខ្ញុំក៏ចង់មានឱកាសឡើងដណ្តើមតំណែងជើងឯក គុនខ្មែរ អន្តរជាតិ ផងដែរ ពេលមកកម្ពុជា “៕
Dave Leduc – កិត្តិយស ភាពក្លាហាន និងការគោរព 🇰🇭🙏🇲🇲
ပထမဦးစွာ ကျွန်ုပ်အနေဖြင့် ပရိုမ်ဆန်းနန်အား ပြီးခဲ့သည့်စနေနေ့တွင် ကြီးမားသော ရုရှားပြိုင်ဘက်ကို အနိုင်ယူခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြုလိုပါသည်။
အားလုံးသိကြတဲ့အတိုင်းပဲ နောက်ပွဲအတွက် Samnang ကိုရင်ဆိုင်ဖို့ အဆိုပြုထားပါတယ်။ ကျွန်တော်တို့နှစ်ယောက်လုံး စိန်ခေါ်မှုကို လက်ခံခဲ့ပါတယ်။ Prom Samnang သည် ခွန်ခမာတွင် နှစ်ပေါင်းများစွာ ချန်ပီယံဖြစ်ခဲ့သောကြောင့် လက်ခံခဲ့ပြီး အကြိမ် 150 ကျော် အလဲထိုးအနိုင်များစွာဖြင့် ထိုင်းနိုင်ငံရှိ bareknuckle Muaythai တွင် လှပသောဒူး KO ဖြင့် အနိုင်ယူခဲ့ပါသည်။ World Lethwei Federation က သူ့ကို 2023 ခုနှစ် မေလမှာ Lethwei World Title အတွက် ထိုက်တန်တဲ့ စိန်ခေါ်သူ အနည်းငယ်ထဲက တစ်ဦးအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဘယ်သူက အကောင်းဆုံးလဲ ဆိုတာ ကြည့်ကြရအောင်။ ကျွန်ုပ်တို့သည် ရှေးအရှေ့တောင်အာရှစစ်သည်များကဲ့သို့ တိုက်ပွဲဝင်မည်ဖြစ်ပြီး နှစ်နိုင်ငံစလုံးအတွက် ဂုဏ်ယူစရာများစွာ ဆောင်ကြဉ်းပေးမည်ဟု မျှော်လင့်ပါသည်။
သမိုင်းကြောင်းကို ကိုယ်စားပြုသောကြောင့် ဤတိုက်ပွဲအတွက် မြှင့်တင်သူများသည် အလွန်စိတ်လှုပ်ရှားကြသည်။ ဒီတိုက်ပွဲက အချင်းချင်း လေးစားမှုရှိတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားကြား ညီအကို ရင်းမြစ်ကို အကျိုးပြုနိုင်မယ်လို့ ထင်ပါတယ်။ ကိုယ်ခံပညာနှစ်ခုလုံးကို ကမ္ဘာမှာ မြှင့်တင်နိုင်ပါမည်။
ပွဲစီစဉ်သူများသည် မေလတွင် ဥရောပ၌ ကျင်းပမည့် Lethwei World Championship အတွက် Myanmar Lethwei စည်းမျဉ်းများကို ထိုးသတ်ရန် ကမ်းလှမ်းထားပါသည်။ တရားမျှတမှုရှိစေရန်၊ နောက်ပွဲတွင် ကမ္ဘောဒီးယားသို့ လာ၍ ကမ္ဘောဒီးယားသမိုင်းတွင် အကြီးကျယ်ဆုံးပွဲဖြစ်မည့် Kun Khmer စည်းမျဉ်းများအောက်တွင် ယှဉ်ပြိုင်မည်ဖြစ်ကာ ကမ္ဘောဒီးယားနိုင်ငံ၊ ရွာတိုင်း၊ မြို့တိုင်းနှင့် Prom Samnang ကို အားပေးစေချင်ပါသည်။
လက်အိတ်တွေနဲ့ ထိုးလေ့မရှိသလို မွေထိုင်းစည်းမျဥ်းတွေနှင့် ဘယ်တော့မှ မထိုးဘူးလို့ ပရိသတ်တွေကို ပြောခဲ့တာက
ထိုင်းနိုင်ငံက ကျွန်တော့်အပေါ် ဆက်ဆံပုံကြောင့်ပါ။ စစ်မှန်တဲ့ သမိုင်းကြောင်းနဲ့ လေးစားမှုတွေကြောင့်၊ ကမ္ဘောဒီးယား Kun Khmer စည်းကမ်းတွေကို လက်ခံပါမယ်။ မျှတစေရန် ၊
မြန်မာ့လက်ဝှေ့ တစ်ပွဲ ၊ ခွန် ခက်မာ တစ်ပွဲ ထိုးသတ်သွားပါမယ်။
ကျွန်ုပ်သည် ခမာကိုယ်ခံပညာကို ထောက်ခံသူ ဖြစ်သည်၊ ထိုင်းနိုင်ငံ၏ အပြုအမူမှာ လုံးဝ ကလေးဆန်သည်ဟု ထင်ပါတယ်။ မြန်မာနိုင်ငံနှင့်ပတ်သတ်ပြီး ရာစုနှစ်နဲ့ချီပြီး လိမ်ညာပြောဆိုနေတဲ့ ထိုင်းတွေရဲ့ လိမ်ညာပြောဆိုမှုတွေနဲ့ နိုင်ခနွမ်တမ်ရဲ့ ဇာတ်လမ်းအတုတွေလိုမျိုး ဇာတ်လမ်းအတုတွေ တီထွင်ဖန်တီးမှုတွေကို ထုတ်ဖော်ပြောဆိုလို့ ထိုင်း ယဉ်ကျေးမှုဝန်ကြီးဌာနက ထိုင်းနိုင်ငံကို ဝင်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။ 1767 တွင် မြန်မာ-ထိုင်း စစ်ပွဲတွင် ထိုင်း အရေးနိမ့်ခဲ့ပြီး မကြာမီတွင် ထိုင်းတိုက်ခိုက်ရေးသမားများက မြန်မာတိုက်ခိုက်ရေးသမား (၉)ဦးကို ဆက်တိုက် အနိုင်ယူခဲ့သည်ဟု ယူဆရသည့် ဇာတ်လမ်းတစ်ပုဒ်ကို ထိုင်းလူမျိုးများက စတင်ပြောပြကြသည်။ စိတ်ကူးယဉ်ဇာတ်လမ်း တစ်ပုဒ်သက်သက်ပါပဲ။
ထိုင်းလူမျိုးများသည် ရှုံးနိမ့်မှုကို ဝန်ခံရန် ရှက်သောကြောင့် ဤဇာတ်လမ်းသည် ထိုင်းရိုးရာပုံပြင်တွင် စတင်ပေါ်ပေါက်လာခဲ့သည်။ မကြာသေးမီကာလများအတွင်း ထိုင်းနိုင်ငံက SEA Gamesတွင် ခွန်ခမာ လို့ အားကစားနည်းကို သင့်လျော်စွာ ခေါ်ဝေါ်ရန် ငြင်းဆန်ပြီး ဝင်မပြိုင်သော အလားတူအဖြစ်မျိုး ဖြစ်ပျက်ခဲ့ပါသေးတယ်။ ထိုင်းနိုင်ငံက ခေါင်းဆောင်တွေက တကယ်တော့ ရှက်စရာပါ ။ မြန်မာနဲ့ပတ်သက်တဲ့ သူတို့ရဲ့ မရိုးမဖြောင့် စော်ကားတဲ့ ဇာတ်လမ်းကို အမှန်အတိုင်းပြောလို့ ကျွန်တော့်ကို ပိတ်ပင်ပြီး နာမည်ပျက်စာရင်းသွင်းလိုက်ပါတယ် အခုလဲ ခွန်ခမာကို သူတို့က နာမည်ပျက်စာရင်းသွင်းပြီး သူတို့ရဲ့ ကစားသမားတွေကို ကမ္ဘောဒီးယားကို ပို့ဖို့ ငြင်းဆန်ပါတယ်။ ဒီအချိန်မှာ ထိုင်းဟာ လိုချင်တာမရရင် ငိုတတ်တဲ့ ကလေးကြီးလို့ ထင်ပါတယ်။
မြန်မာနဲ့ ကမ္ဘောဒီးယားမှာ တူညီမှုတွေ အများကြီးရှိလို့ ဒီနှစ်ကုန်မှာ ကမ္ဘောဒီးယားမှာ ပွဲကြီးတစ်ခု ကျင်းပနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ပထမဆုံးအနေနဲ့ မြန်မာချန်ပီယံဖြစ်ဖို့ ကိုယ့်တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ပြီး မေလမှာ Lethwei ချန်ပီယံဆုကို လက်ခံရယူဖို့ လိုပါတယ်။
Prom Samnang ဟာ Lethwei မှာ ကမ္ဘာ့ချန်ပီယံ ယှဉ်ပြိုင်ခွင့် ရထားတာကြောင့် ကမ္ဘောဒီးယားကို လာတဲ့အခါ Kun Khmer World ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ခွင့်ရချင်ပါတယ်။
Dave Leduc – ဂုဏ်၊ သတ္တိနှင့် လေးစားမှု 🇰🇭🙏🇲🇲