ស្វាមីស្ត្រីរងគ្រោះថ្លែងអំណរគុណ ឧកញ៉ា ទៀ វិចិត្រ ដែលបានបញ្ជូនអូប័រ ទៅដឹកភរិយាឈឺពោះឆ្លងទន្លេរ មកសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេល
ខេត្តព្រះសីហនុ ៖ បុរសជាស្វាមីស្ត្រីឈឺពោះឆ្លងទន្លេម្នាក់ ដែលមានឲទីលំនៅរស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារ ក៏ដូចជាក្រុមការងារអូប័រល្បឿនលឿន របស់ក្រុមហ៊ុន ជីធីវីស៊ី (GTVC) ដែលបានបញ្ជូនអូប័រពេទ្យ មកទទួលយកក្រុមគ្រួសារ ជាពិសេសប្រពន្ធ របស់គាត់ ដែលឈឺពោះឆ្លងទន្លេ ទៅមន្ទីពេទ្យ នាខេត្តព្រះសីហនុ ទាន់ពេលវេលា។
លោក សុខ ពិសី ត្រូវជាប្តីស្ត្រីឈឺពោះឆ្លងទន្លេ បានបួងសួងសុំទេវតាឆ្នាំថ្មីប្រសិទ្ធពរជ័យជូនដល់ លោកឧកញ៉ា ទៀ វិចិត្រ និង ក្រុមគ្រួសារ ក្រុមការងារ សូមជួប តែសេចក្តីសុខសប្បាយ សុខភាពល្អ កំលាំងមាំមួន ប្រកបកិច្ចការងារ អ្វីៗអោយបានសម្រេចដូចបំណងប្រាថ្នា និងជួបតែពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈពលៈ កុំបី ឃ្លាតឡើយ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង ០៤:៣០នាទីទាបភ្លឺ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជីធីវីស៊ី (GTVC) ឲ្យទៅទទួលយកស្ត្រីម្នាក់ ជាប្រជាពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលឈឺពោះខ្លាំងបម្រុងឆ្លងទន្លេ បញ្ជូនយកមក កាន់ដីគោក នាក្រុងព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្ត្រីរងគ្រោះឈ្មោះ ដាញ់ ឌី អាយុ ២៩ឆ្នាំ រស់នៅ ក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ហើយក្រោយ ទទួលដំណឹងភ្លាមៗ លោកឧកញ៉ា ក៏បានបញ្ជូនអូប័រពេទ្យ ក្រុមហ៊ុន GTVC របស់លោក ឲ្យទៅទទួលយក ស្ត្រីឈឺពោះឆ្លងទន្លេរូបនេះ ដឹកមកកាន់មន្ទីរពេទ្យ នាក្រុងព្រះសីហនុ ទាំងយប់ភ្លាមៗ មកដល់មន្ទីរពេទ្យជាស្ថាព័រហើយ។
បច្ចុប្បន្ន ស្ត្រីរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែ នៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព ហើយបានដឹកបន្ត តាមរថយន្តសង្គ្រោះ របស់ ក្រុមហ៊ុន GTVC ឆ្ពោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយជោគជ័យ៕