សម្តេច​តេជោ ហ៊ុន សែន ប្រាប់ឱ្យឈ្មោះ ម៉ៃ សុគន្ធ សុំទោសគ្រូបង្វឹកបាល់ទាត់ជនជាតិជប៉ុន គឺលោក ហុង ដា

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឱ្យ  បុគ្គលឈ្មោះ ម៉ៃ សុគន្ធ សុំទោស គ្រូបង្វឹកបាល់ទាត់ជនជាតិជប៉ុន គឺលោក ហុង ដា ដោយសម្តេចតេជោ បញ្ជាក់ដូច្នេះថា ” គឺខុសគេតែឯង ដែលស្មើនឹងការប្រមាថមើលងាយដល់ ក្រុមកីឡាករកម្ពុជា ទាំងមូល
សម្ដេចនាយករដ្ឋមន្ត្រី បានប្រាប់ទៅកាន់អ្នកលេងបណ្ដាញសង្គមម្នាក់ឈ្មោះ ម៉ៃ សុគន្ធ ឱ្យធ្វើការសុំទោសដល់គ្រូបង្វឹកបាល់ទាត់ជនជាតិជប៉ុនលោក ហុងដា បន្ទាប់ពីបានប្រើប្រាស់ភាសាប្រមាថដេញ លោក ហុង ដា ចេញពីប្រទេស។

សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកការលើកឡើង របស់ លោក ម៉ៃ សុគន្ធ គឺខុសគេតែឯង ដែលស្នើនឹងការប្រមាថមើលងាយដល់ក្រុមកីឡាករកម្ពុជាទាំងមូល។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ «កូនធ្វើបែបនេះ វាស្មើនឹងទះកំភ្លៀងកីឡាករ របស់យើង»។

ចំណុចនេះ សម្ដេចតេជោ បញ្ជាក់ឱ្យ លោក ម៉ៃ សុគន្ធ សុំទោស លោក ហុង ដា ឱ្យបានត្រឹមត្រូវ ខណៈសម្ដេចបញ្ជាក់ថា រដ្ឋាភិបាល នឹងមិនទុកបញ្ហានេះ ដោយគ្មានដំណោះស្រាយនោះទេ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងក្នុងជំនួបជាមួយអត្តពលិកស៊ីហ្គេម របស់កម្ពុជា នៅវិមានសន្ដិភាព រសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ។

ចំណែក លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា កាលពីម្សិលមុិញ ក៏បានបង្ហោះសារថា “បើលោកឯងជាខ្មែរមែនលោកឯងត្រូវប្រើ Caption សូមទោសគាត់ភ្លាម។

លោក ហ៊ុន ជា បន្តដា “ខ្ញុំគ្មានត្រូវស្អីជាមួយ លោក keisuke Honda ទេ។  តែខ្ញុំគោរពស្រលាញ់គាត់ ដែលជាជាតិសាសផ្សេងសោះ តែគាត់ស្រលាញ់ខ្មែរ ជួយកីឡាករខ្មែរ និងស្រលាញ់ប្រទេសកម្ពុជា។

លោក ហ៊ុន ជា បានព្រមានលោក ម៉ៃ សុគន្ធ ថា ” សុំទោស កាន់តែលឿនកាន់តែល្អ ម៉ៃ សុគន្ធ។

ដោយមិនបង្អង់យូរ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ក្រោយពី លោក ម៉ៃ សុគន្ធ សូមទោសជាសាធារណៈ ទើប លោក ហ៊ុន ជា បង្ហោះសារថា ” ការទទួលស្គាល់កំហុស គឺជាការល្អ”។

សូមប្អូនធ្វើអោយបាន ហើយប្រើ Caption អោយច្បាស់ហើយមានន័យដល់ប្រទេសជាតិ នឹងប្រជាជនខ្មែរ តាមអ្វីដែរប្អូនផ្ញើសារមកបង យកល្អ Live ហ្មងទៅច្បាស់ជាងប្អូន ម៉ៃ សុគន្ធ។ ហើយឈប់ទៅ អារឿងទើសគេហ្នឹង ហើយមើលថែខ្លួនឯងទៅ វាល្អជាងប្អូន៕

ព័ត៌មានដែលជាប់ទាក់ទង