សមត្ថកិច្ចខេត្តតាកែវ ឃាត់ខ្លួនស្ត្រីម្នាក់ ករណីចាក់សម្លាប់ម្ចាស់បំណុល នៅស្រុកព្រៃកប្បាស
ខេត្តតាកែវ ៖ករណីឃាតកម្មចាក់សម្លាប់ រវាងកូនបំណុល និងម្ចាស់បំណុល នៅភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីយប់ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៣។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចស្រុកព្រៃកប្បាស បានចុះស្រាវជ្រាវភ្លាមៗ និងកំណត់មុខសញ្ញាជនល្មើសបាន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២៣ ភ្លាមៗដែរ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ខេង ស្រី ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរ កសិករ រស់នៅ ក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
សមត្ថកិច្ច បញ្ចក់សថា ពស្ត្រីរងគ្រោះ ត្រូវជនសង្ស័យ យកកាំបិតចុងស្រួច ចាក់ចំនួន ០៦ កាំបិត បណ្តាលឲ្យស្លាប់ ក្នុងចំការស្លឹកគ្រៃ។
នៅកន្លែងកើតហេតុ បន្សល់ទុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CV 0701 របស់ជនរងគ្រោះ, កាំបិតចុងស្រួច ដងពណ៌ខ្មៅ ផ្លែប្រវែង ២០សង់ទីម៉ែត្រ ចំនួន១, កូនសោម៉ូតូចំនួន ១, ស្បែកជើងស៊ក មួយចំហៀង ពណ៌ខ្មៅ។
សមត្ថកិច្ច បន្តទៀតថា តាមការស្រាវជ្រាវ រហូតដល់ថ្ងៃទី០២ ខែឧសភា កម្លាំងជំនាញ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ជួប លីណា ហៅណែត ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុ យកមក អធិការដ្ឋាន នគរបាលស្រុកព្រៃកប្បាស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការបន្តនីតិវិធីតាមច្បាប់។
រីឯប្ដីរបស់ជនសង្ស័យ ឈ្មោះ សួន ស៊ីថា អាយុ ៣៤ឆ្នាំ កំពុងស្ថិតក្រោមការស្រាវជ្រាវតាមដាន របស់សមត្ថកិច្ច៕