សម្តេចតេជោ ហ៊ុន សែន កោតសរសើរកីឡាករបាល់ទាត់កម្ពុជា ដែលខិតខំប្រកួតយ៉ាងល្អ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម រវាង កម្ពុជា និង ហ្វីលីពីន
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ ចំពោះកីឡាករបាល់ទាត់កម្ពុជា ដែលបានខិតខំប្រកួតបានយ៉ាងល្អ ក្នុងការប្រកួតបាល់ទាត់ នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់ (បុរសពូល A) នា រាត្រីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ រវាង កម្ពុជា និង ហ្វីលីពីន ក្នុងលទ្ធផលស្មើគ្នា(CAM 1-1 PHI) នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។
បន្ថែមលើះ សម្តេចតេជោ ក៏បានជូនពរក្រុមកីឡាករកម្ពុជា ឲ្យទទួលបានជោគជ័យ ក្នុងការប្រកួតជាបន្តទៀត៕