ឪពុកចេសា និយាយថា៖ “បេីកូនឈ្នះរហូត មិនដែលចាញ់ នោះកូនមិនស្គាល់ នូវការឈឺចាប់ឡេីយ”
រាជធានីភ្នំពេញ ៖ ក្រោយពី ចេសា ចាញ់កីឡាការិនី Philippine ឪពុកចេសា បាននិយាយថា៖
“បេីកូនឈ្នះរហូត មិនដែលចាញ់ នោះកូនមិនស្គាល់នូវការឈឺចាប់ឡេីយ។ បរាជ័យ មានអ្វីមិនល្អ បរាជ័យ ជាចំណុចចាប់ផ្តេីមថ្មីមួយទៀត”។
សូមបញ្ជាក់ថា៖ កីឡាការិនីហ្វីលីពិន Napolis Jenna Kaila ធ្លាប់បានប្រកួតចាញ់ ខាន់ ចេសា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ធ្វើឡើងនៅហ្វីលីពិន កាលពីឆ្នាំ២០១៩។
ចេសា ពូកែ ធ្វើបានល្អបំផុតហើយ គឺបានយកឈ្នះ ៣ប្រទេស ផ្ទូនៗគ្នា។ បងប្អូនយើងសប្បាយចិត្ត នឹងមានមោទនភាពបំផុត៕