​រថយន្ត​​ Rang Rover សេរីទំនើបមួយគ្រឿងទៀត ​ឆ្លងចរន្តអគ្គិសនី ឆេះសល់តែគ្រោងឆ្អឹង

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ​មានករណី រថយន្តមួយគ្រឿងម៉ាក Rang Rover ពណ៌ ស ស្លាកលេខ កម្ពុជា FCAI 1668 ត្រូវបានឆាបឆេះជាអគ្គិភ័យសន្ធោសន្ធៅ ​នៅសល់តែគ្រោងឆ្អឹង ទោះបីជា រថយន្តពន្លត់អគ្គិភ័យ នៃស្នងការរដ្ឋាននគរបាលខេត្តសីហនុ បានចេញទៅជួយពន្លត់បែបណាក្តី ក៏ជួយ​ពន្លត់មិនទាន់ដែរ។

សមត្ថកិច្ចបញ្ជាក់ថា អគ្គិភ័យឆាបឆេះរថយន្តខាងលើនេះ កើតឡើងនៅម៉ោង ១ និង៣០​នាទី យប់រំលងអាធ្រាត្រឆ្លងចូល ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៣។  ហើយថា អគ្គិភ័យនេះ បានកើតឡើងក្នុង​ពេល ​រថយន្ត​កំពុងបើកបរតាមផ្លូវមួយ​ ​ក្នុងសង្កាត់លេខ​៤ ក្រុង-ខេត្តព្រះសីហនុ​។

មន្ត្រីនគរបាលពន្លត់អគ្គិភ័យ ​បញ្ជាក់បន្ថែមថា ម្ចាស់រថយន្ត ​ត្រូវភ្លើងឆេះនេះ ឈ្មោះ ទាវ គឹម​ភាវ ហើយ​មូលហេតុ បង្កឲ្យកើតមានជាអគ្គិភ័យ​ ឬភ្លើងឆាបឆេះ​​ គឺដោយសាររថយន្តនេះ បានធ្លាយធុងប្រេង រួចក៏ឆ្លងចរន្តភ្លើង បង្កើតទៅជាអគ្គិភ័យកើតឡើង។

យ៉ាងណា អគ្គិភ័យនេះ មិនបណ្តាលឲ្យមានមនុស្សរងគ្រោះនោះទេ​៕

ព័ត៌មានដែលជាប់ទាក់ទង