នាវាទេសចរណ៍​បរទេស ដឹកភ្ញៀវ​ចម្រុះជាតិសាសន៍​៥៩៨នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មន្ត្រីថ្នាក់ដឹកនាំកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ បានឲ្យដឹងថា មានកប៉ាល់ទេសចរណ៍បរទេសមួយគ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។
កប៉ាល់ទេសចរណ៍នេះ ដឹកភ្ញៀវ​ចម្រុះជាតិសាសន៍​ចំនួន ៥៩៨នាក់ (ស្រី​៣០៩នាក់) ហើយចូលមកទស្សនាប្រទេសកមម្ពុជា រយៈពេល ០១ថ្ងៃ។
មន្ត្រី​សមត្ថកិច្ចច្រកទ្វារអន្តរជាតិកំពង់ផែ បានឲ្យដឹងថា កប៉ាល់ទេសចរណ៍នេះ មាននាវិកបម្រើការងារនៅលើនាវានោះសរុបចំនួន ៤០០នាក់ (ស្រី​៦៦នាក់)៕
ព័ត៌មានដែលជាប់ទាក់ទង