ក្រសួងមហាផ្ទៃ ប្រគល់ភារកិច្ចជូន លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត ជា អភិបាល ខេត្កកណ្ដាល ស្ដីទី

រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានចេញប្រកាសមួយលេខ៣១៩៩ ប្រក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ស្ដីពី «ការប្រគល់ភារកិច្ចជា អភិបាលខេត្តស្ដីទី នៃគណៈអភិបាល ខេត្តកណ្ដាល»។

នៅក្នុងសេចក្ដីសម្រេច ប្រការ១
បានគូសបញ្ជាក់ថា « ប្រគល់ភារកិច្ចជូន លោក នូវប៉េង ច័ន្ទតារា អភិបាលរង នៃគណៈអភិបាល ខេត្តកណ្ដាល ជាអភិបាលខេត្ត ស្ដីទី»។

នៅក្នុងសេចក្ដីសម្រេច នៃប្រកាស ខាងលើ ក្រសួងមហាផ្ទៃ ពុំបានបញ្ជាក់អំពីមូលហេតុ លោក គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្ដាល
មានបញ្ហាអ្វីនោះទេ។ ក៏ប៉ុន្តែ បើយោងតាមប្រភពក្រៅផ្លូវការមួយ បានបង្ហើបឲ្យដឹង នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣
ថា លោក គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្ដាល កំពុងសម្រាកសង្គ្រោះបន្ទាន់ ព្យាបាលជំងឺគាំងបេះដូង នៅប្រទេសថៃ អស់រយៈបីថ្ងៃ
កន្លងមកហើយ។

ប្រភពបន្តទៀតថា កាលពីបីថ្ងៃមុន លោក គង់ សោភ័ណ្ឌ ជំងឺបេះដូង របស់គាត់ បានធ្វើទុកបណ្ដាលឱ្យគាត់ដួល តែត្រូវបានគេជួយទ្រទប់ទាន់ពេល
វេលាខណៈកំពុងចូលរួមម្ពោធសមិទ្ធផលនានា នៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឥឡូវនេះ ប្រភព បញ្ជាក់ថា គាត់បានដឹងខ្លួនវិញហើយ។ ហើយ កន្លងមកគាត់ខំប្រឹងធ្វើការខ្លាំងពេកដោយពុំបានពិនិត្យ
សុខភាព។

ទោះជាយ៉ាងណា នៅព្រលប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ អ្នកនាំពាក្យសាលា ខេតកណ្តាល និងអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ លោក
ខៀវ សុភគ៌ មិនទាន់អាចសុំការបំភ្លឺ បាននៅឡើយទេ ជុំវិញករណីខាងលើនេះ៕

ព័ត៌មានដែលជាប់ទាក់ទង