ទិវាយោគៈអន្ដរជាតិលើកទី៩ រៀបចំនៅតំបន់អង្គរលើកនេះ មានមនុស្សច្រើនកុះករ

ខេត្តសៀមរាប ៖ កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌា ប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាយោគៈអន្ដរជាតិលើកទី៩ នៅបរិវេណព្រះលានជល់ដំរី ក្រុងអង្គរធំ។ ពិធីនេះ ចូលរួមជាអធិបតីដោយ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា តំណាងស្ថាប័នអាជ្ញាធរជាតិអប្សរា បានចូលរួមជាគណៈអធិបតី និងហាត់យោគៈ ក្នុងទិវាយោគៈអន្ដរជាតិលើកទី៩។

ពិធីនេះ ក៏មានវត្តមាន លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាល ខេត្តសៀមរាប និងលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ទិវាយោគៈនៅឆ្នាំនេះ មានអ្នកចូលរួមយ៉ាងច្រើនកុះករ ហើយភាគច្រើនជាសិស្ស ដែលពួកគេមកពីសាលារៀន នៅក្នុងក្រុងសៀមរាប៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន, រដ្ឋ ផល្លីន

ព័ត៌មានដែលជាប់ទាក់ទង