អាណាព្យាបាល ព្រួយបារម្ភករណីចោរឆក់ កំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ អាណាព្យាបាលមួយចំនួន បង្ហាញការព្រួយបារម្ភ ចំពោះបទល្មើសចោរឆក់ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្ម នៅក្នុងក្រុងព្រះសីហនុ។
ពលរដ្ឋថា បទល្មើសចោរឆក់នេះ ទោះបីសមត្ថកិច្ចបង្ក្រាប និងចាប់បញ្ជូនខ្លួនជនសង្ស័យ ទៅកាន់តុលាការផ្តន្ទាទោស បានជាច្រើនករណីក្តី ក៏ប៉ុន្តែតាមការកត់សម្គាល់ បទល្មើសចោរឆក់នេះ នៅតែបន្តកើតមាន ជាបន្តបន្ទាប់។
ជាក់ស្តែង ករណីចោរឆក់ នារីម្នាក់ មិនបានសម្រេច ហើយបណ្ដាលចោរឆក់រូបនោះ ដួលម៉ូតូខ្លួនឯង រងរបួសធ្ងន់ នៅចំណុចចំណោទ ឃ្លាំងលើ ក្នុងក្រុងព្រះសីហនុ កាលពីម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃអាទិត្យ ខែមិថុនា ឆ្នាំ២០២៣នេះ៕