តើ អ្នកឧកញ៉ា​ ហ៊ី​ គឹមហុង​ និង​ឧកញ៉ា​ ចេង​ សង្ហាក់​ អគ្គនាយក​ក្រុមហ៊ុនពិភព​ដីមាស អាចគេចផុតពីសំណាញ់ច្បាប់ដែរឬទេ?

ខេត្តកំពត ៖ មហាជន ជាពិសេសប្រជាពលរដ្ឋរងគ្រោះ កំពុងទន្ទឹងរង់ចាំមើលចំណាត់ការផ្លូវច្បាប់ ថាតើ អ្នកឧកញ៉ា​ ហ៉ី​ គឹមហុង​ និង​ ឧកញ៉ា​ ចេង​ សង្ហាក់​ អគ្គនាយក​ក្រុមហ៊ុនពិភព​ដីមាស​ នឹងអាច​ប្រឈមមុខ ចំពោះការតាមចាប់ខ្លួន​ពី​សំណាក់ កម្លាំង​សមត្ថកិច្ច​ ដើម្បីឈានទៅកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស ឬបែបណា ទាក់ទងករណីឆបោកប្រជាពលរដ្ឋរាប់រយគ្រួសារ រស់នៅខេត្តកំពត។

យ៉ាងណាទាក់ទិនសំណុំរឿងនេះ ​តាមប្រភពបញ្ជាក់ថា សមត្ថកិច្ច​ ជំនាញ នៅតាម​ច្រកទ្វារ​អន្តរជាតិ​នានា បានទទួល​បទបញ្ជា​ឱ្យ​ឃាត់ខ្លួន បេី​ឃេីញ​មុខសញ្ញាបុគ្គលទាំងនេះ​ ធ្វើដំណើរឆ្លងដែន ចេញទៅក្រៅ​ប្រទេស​។

មានប្រជាពលរដ្ឋ​ រ​ងគ្រោះរាប់រយគ្រួសារ ​បាន​អះអាងថា ពួកគាត់បានចាញ់បោកក្រុម​ហ៊ុន​ពិភព​ដីមាស សរុបអស់​ទឹកប្រាក់រាប់​សិបលានដុល្លារ​អាមេរិក។

ផ្ដើមពីបញ្ហានេះ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពត ប្រកាសថា បេីប្រជាពលរដ្ឋរូបណាបាន​ប្រទះឃេីញ​ ឈ្មោះ​ ហ៉ី​ គឹមហុង​ និង​ ឈ្មោះ ចេង​ សង្ហាក់​ អគ្គនាយក​ក្រុមហ៊ុនពិភព​ដីមាស ដូចឃើញក្នុងរូបថតនេះ​ សូមមេត្តា​ផ្ដល់​ព័ត៌មាន​មកកាន់ មន្ត្រី​នគរបាលឱ្យបានឆាប់ ដេីម្បី​អញ្ជេីញពួកគាត់ ដែលបោកលុយប្រជាពលរដ្ឋនោះ យកលុយមកសង​ពួកគាត់វិញ​៕

ព័ត៌មានដែលជាប់ទាក់ទង