កម្លាំងនគរបាលខេត្តព្រះសីហនុ ចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ តេស្ដ​រក​សារធាតុ​ញៀន លើ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​​ នៅ​ពេល​យប់

ខេត្តព្រះសីហនុ ៖ នៅយប់ថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំង​ក្រុមការងារ​ផ្លូវ​ជាតិ​ នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ដឹកនាំ​ដោយ​ លោក​ឧត្ដមសេនីយ៍​ត្រី​ វ៉ែន​ រ៉ាវឿន​ ស្នងការ​រង​​ បានចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ តេស្ដ​រក​សារធាតុ​ញៀន​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​​ និង​ពង្រឹង​ការ​ពាក់មួក​សុវត្ថិភាព​នៅ​ពេល​យប់​ ​លេីផ្លូវ​ជាតិ​លេខ​៤​ ចន្លោះគីឡូម៉ែត្រ​ ២១៨-២១៩​ ស្ថិតនៅភូមិ​១​ សង្កាត់លេខ​១​ ក្រុង​-ខេត្ត​ព្រះសីហនុ​ ៕

ព័ត៌មានដែលជាប់ទាក់ទង