វីដេអូបែកធ្លាយបង្ហាញ សិស្សសាលាវិទ្យាល័យបាក់ទូក មួយក្រុមព្រួតគ្នាប្រើហិង្សា លើសិស្សស្ត្រីម្នាក់
រាជធានីភ្នំពេញ ៖ លោកអ្នកនាងជាទីមេត្រី យោងតាមវីដេអូឃ្លីបនេះ គឺសេចក្តីរាយការណ៍នានា នៅតាមបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះថា បានកើតឡើងប្រមាណ ១ខែមកហើយ គឺទើបបែកធ្លាយព័ត៌មាន និងត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបង្ហោះព្រោងព្រាត កាលពីពេលថ្មីៗ លើករណីក្រុមក្មេងៗយុវតីសិស្សរៀនថ្នាក់ទី៧ នៃសាលាវិទ្យាល័យបាក់ទូក នៅរាជធានីភ្នំពេញ ប្រើហិង្សាទៅលើសិស្សស្ត្រីម្នាក់។
នៅក្នុងវីដេអូបែកធ្លាយ របស់ក្រុមក្មេងទំនើងរៀនថ្នាក់ទី៧ នៃសាលាវិទ្យាល័យបាក់ទូក ឃើញមានសិស្សស្រីប្រមាណពី ៧-៨នាក់ បានព្រួតគ្នាប្រើហិង្សា ឬទះកំផ្លៀងសិស្សស្ត្រីម្នាក់។
ដោយឡែក នៅក្នុងគណនីហ្វេសប៊ុកមួយ បានបង្ហោះសារថា « ប្អូនខ្ញុំ ត្រូវសិស្សស្រី ៧-៨នាក់ ប្រើហិង្សាទះកំប្លៀង ហើយថតវីដេអូផុសទៀត ដោយគម្រាមឲ្យតែចូលរៀន វាឃើញវាវ៉ៃ។ ហើយរឿងនេះ បានកើតមាន ១ខែហើយៗ ប្អូនខ្ញុំ ខ្លាចអត់ហ៊ានប្រាប់អ្នកផ្ទះទេ រហូតដល់ថ្ងៃនេះ ម៉ាក់គាត់ឆែកទូរស័ព្ទ បានឃើញគាត់ Save ទុកក្នុងទូរស័ព្ទ ដោយសារការគម្រាម គាត់សុខចិត្ដ អត់ចូលសាលាជិត ១ខែ រហូតដល់គ្រូ Call មកប្រាប់ម៉ាក់ប៉ាខ្ញុំ ហើយក្នុងវីដេអូនឹង ពួកក្មេងទំនើងប៉ុន្មានអ្នកហ្នឹង បានបបួលប្អូនខ្ញុំ ឱ្យឡើងទៅអគារស្ងាត់ ដើម្បីព្រួតគ្នាវ៉ៃ។ ឥឡូវគ្នាមានសម្ពាធណាស់ ខ្លាចរហូតចង់កើតជំងឺបាក់ទឹកចិត្ដហើយ អត់ហ៊ានចូលរៀនទេ បងប្អូនមើលរូបនឹងវីដេអូ នឹងហើយជួយគិតមើលថា ក្រុមក្មេងទំនើងនឹងសាហាវណាស់ ជួយគ្នា Share ឱ្យគ្រួសារគាត់បានឃើញផង (ប្អូនគេប្អូនយើង)»៕ ប្រភព ៖ ហ្វេសប៊ុក