រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដកដំណែងមន្ត្រីនគរបាលឈ្មោះ ហេង ហាប់ ដែលគេស្គាល់ថា ជាចោរលួចអាយផេត ហើយត្រូវតែងតាំងជា ស្នងការរងនគរបាលខេត្តកំពត
ខេត្តកំពត ៖ មន្ត្រីនគរបាលម្នាក់ៗឈ្មោះ ហេង ហាប់ ដែលល្បីល្បាញ ធ្លាប់លួច ឬហៅថា ចោរលួច អាយផេត (I paid) គេ ហើយទទួលបានការតែងតាំងជា ស្នងការរងនគរបាលខេត្តកំពត កាលពីពេលថ្មីៗកន្លងទៅ។ ពេលនេះ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង មកជាមន្ត្រីនគរបាលធម្មតាវិញហើយ..។
សាធារណៈជនថ្លែងគាំទ្រចំពោះចំណាត់ការ របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចំពោះភាពមិនប្រក្រតីខាងលើនេះ។ ជាងនេះទៀត ក៏អរគុណដល់ ក្រុមអ្នកលេងបណ្តាញសង្គមនានា រួមមាន ហ្វេសប៊ុកជាដើម ដែលបានចែករំលែក នូវព័ត៌មានមិនប្រក្រតី ទាក់ទិនមន្ត្រីនគរបាល ចោរខាងលើនេះ រហូតដល់ រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ មានចំណាត់ការភ្លាមៗ ទៅលើមន្ត្រីនគរបាលរូបនេះ៕