ថ្ងៃទី១៣ ខែកញ្ញា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ស្លាប់មនុស្ស៥នាក់ និងរបួស៥នាក់
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បង្ហាញថា មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅទូទាំងប្រទេស មានចំនួន ០៦លើក បណ្ដាលឲ្យមានមនុស្សស្លាប់ ០៥នាក់ និងរបួសធ្ងន់ស្រាល ០៥នាក់។
ប្រភពព័ត៌មានដដែល បញ្ជាក់ថា មូលហេតុបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ គឺទាក់ទងអ្នកបើកបរក្នុងល្បឿនលឿន, មិនគោរពសិទ្ធិអទិភាព, បត់ក្នុងស្ថានភាពគ្រោះថ្នាក់ និងកត្ដាយានយន្តជាដើម៕