លោក ម៉ាន់ សត្យា ហៅ ប្រុស អតីតជាអ្នកសារព័ត៌មាន កំពុងធ្លាក់ខ្លួនឈឺធ្ងន់ អំពាវនាវដល់មិត្តភក្តិ និងសប្បុរសជន ជួយផ្តល់ជំនួយបន្តិបន្តួច សម្រាប់ចំណាយថ្លៃព្យាបាល
រាជធានីភ្នំពេញ ៖ ក្រុមគ្រួសារ របស់លោក ម៉ាន់ សត្យា ហៅ ប្រុស អតីតជាអ្នកសារព័ត៌មាន បម្រើការងារនៅតាមអង្គភាពប្រព័ន្ធផ្សព្វផ្សាយមួយចំនួន នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជូនដំណឹងថា បច្ចុប្បន្ននេះ លោក ម៉ាន់ សត្យា ហៅប្រុស បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី ហើយខ្វះថវិកាសម្រាប់ចំណាយទៅលើការព្យាបាល..។ ហេតុដូច្នេះ សូមអំពាវនាវដល់សប្បុរសជន ក៏ដូចជាសាច់ញាតិ និងមិត្តភក្តិ ដែលស្គាល់ឈ្មោះ ម៉ាន់ សត្យា ហៅ ប្រុស សូមក្តីអនុគ្រោះជួយចែករំលែក នូវថវិកាបន្តិបន្តួច សម្រាប់ចំណាយថ្លៃព្យាបាលជំងឺ ខណៈក្រុមគ្រួសារ កំពុងជួបការខ្វះខាតខ្លាំង..។
ប្រសិនបើសប្បុរសជន ក៏ដូចជាសាច់ញាតិ មិត្តភក្តិ របស់លោក ម៉ាន់ សត្យា ហៅ ប្រុស មានសទ្ធាជ្រះថ្លា ចង់ជួយជាថវិកា គឺអាចផ្តល់តាមរយៈគណនី អេ.ប៊ី.អរ (ABA $) លុយដុល្លារ របស់ លោក ម៉ាន់ សត្យា ផ្ទាល់ គឺ MANN SATYA (000724377)៕ សូមអរគុណ