ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ ខេត្តព្រះសីហនុ ផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ន ចាប់ពីផ្លូវចូលរមណីយដ្ឋាក្បាលឆាយ រហូតដល់ស្រុកព្រៃនប់
ខេត្តព្រះសីហនុ ៖ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ ខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង
ស្តីពី ការផ្អាកផ្គត់ផ្គង់ទឹកស្អាត បណ្តោះអាសន្ន ចាប់ពីតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ (ផ្លូវចូលរមណីយដ្ឋាក្បាលឆាយ) រហូតដល់ស្រុកព្រៃនប់។
ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ ខេត្តព្រះសីហនុ បានជម្រាបជូនដំណឹងដល់ សាធារណជនថា នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារបច្ចេកទេសក្រុមហ៊ុននេះ នឹងរៀបចំតម្លើងនាឡិកាទឹកទំហំ ៣០០ មីលីម៉ែត្រ នៅត្រង់ចំណុចមុខតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះសីហនុ (ផ្លូវចូលក្បាលឆាយ)។ ចំណែកការងារនេះ អាចនឹងបញ្ចប់នៅ
ម៉ោង ១៧:០០ ល្ងាច។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាប និងយោគយល់ដោយក្តីអនុគ្រោះបំផុត៕