ឆ្អឹងជំនីនិងជើងជ្រូកបង្កក ខូចគុណភាពជាង២តោន ត្រូវសមត្ថកិច្ច ចាប់យកទៅដុតកម្ទេចចោល

ខេត្តបាត់ដំបង ៖ មន្រ្តីស៊ើបអង្កេតនៃសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប. ខេត្តបាត់ដំបង សហការជាមន្រ្តីជំនាញ គយចល័តតំបន់៤ បានត្រួតពិនិត្យលើឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ដែលមិនសមស្របតាមស្តង់ដាសាច់បង្កកឡើយ។

សកម្មភាពខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចតំបន់អូរតាគី។

បន្ទាប់ពីបានធ្វើការពិនិត្យ រកឃើញមិនមានលក្ខណៈ សមស្រប មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង និងមន្រ្តីជំនាញគយចល័តតំបន់៤ បានចាប់យកសាច់បង្កកគុណភាពទាំងនោះ ធ្វើការដុតកម្ទេចចោល នូវឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ចំនួន ២តោន និង៣៥២ គីឡូក្រាម តាមនីតិវិធី។
ការដុតកម្ទេចនេះ ស្ថិតក្រោមការសម្របសម្រួលពី លោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងមានការចូលរួមពី មន្រ្តីជំនាញគយចល័តតំបន់៤ និងអាជ្ញាធរដែនដីផងដែរ៕

 

ព័ត៌មានដែលជាប់ទាក់ទង