សមត្ថកិច្ច ចាប់ខ្លួនជនសង្ស័យ ករណីឃាតកម្ម បាញ់សម្លាប់អ្នកគ្រូពេទ្យម្នាក់ នៅ​ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចនគរបាល បានអោយដឹងថា ករណីឃាតកម្មបាញ់សម្លាប់ស្ត្រីម្នាក់ ជាគ្រូពេទ្យនៅក្នុងស្រុកអូរាំង  កាលពីនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២៤ គឺពេលនេះ កម្លាំងជំនាញបានស្រាវជ្រាវ ឈានទៅចាប់ខ្លួន ជនសង្ស័យបានហើយ។

នេះបើយោងតាម របាយការណ៍ របស់សមត្ថកិច្ចនគរបាល ស្រុកអូរាំង បញ្ជាក់អោយដឹងនៅថ្ងៃទី​១២ ខែឧសភា ឆ្នាំ២០២៤។

របាយការណ៍ដដែល បញ្ជាក់ថា​ ជនស្ស័យឈ្មោះ សុខា នុត បានយកកាំភ្លើង AK 47 មួយដើម ដែលរើសបានក្នុងព្រៃ ដើរទៅរកនារីរងគ្រោះ នៅបុស្តិ៍សុខភាពអណ្ដូងក្រឡឹង មុននិងចេញទៅរកឈ្លុសសត្វ ក្នុងព្រៃ ពេលទៅដល់ប៉ុស្តិ៍សុខភាព នារីរងគ្រោះឈ្មោះ កែម កែវកន្និកា និងកូនស្រីឈ្មោះ ជូ សាណា កំពុងដេកក្នុងបន្ទប់ប៉ុស្តិ៍សុខភាព ពេលនោះជនសង្ស័យ ក៏បានសួរនាំរកបាយហូប។ ហើយបន្ទាប់មក ក៏កើតមានជម្លោះឈ្លោះប្រកែកគ្នា ដោយនាក់ទាំងពីរ គឺជាសង្សានិងគ្នា។ ហើយមួយសន្ទុះក្រោយមក ទើបឈានដល់ការបាញ់សម្លាប់ស្ត្រីរងគ្រោះ ត្រូវចំក្បាលសៀតផ្កាខាងស្ដាំ ធ្លាយចេញទៅខ្នង ក្បាលគ្រាប់ធ្លាយត្រូវចំដៃកុមារីរងគ្រោះឈ្មោះ ជូ សាណា ត្រូវជាកូននារីរងគ្រោះ ចំកំភួនដៃខាងឆ្វេង បណ្ដាលឲ្យរងរបួស ហើយជនសង្ស័យឈ្មោះ សុខា នុត ក៏បានបាញ់ខ្លួនឯងចំនួន ២គ្រាប់ តែដោយសារគ្រាប់មិនផ្ទុះ ទើបជនសង្ស័យរត់គេចខ្លួន។ ប៉ុន្តែលុះដល់ព្រឹកឡើងម៉ោង ០៥ និង៣០នាទី ក៏ត្រូវកម្លាំងសមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យបាន។

សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីរងគ្រោះរង ​ឈ្មោះ កែម កែវកន្និការ ភេទ ស្រី អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរពេទ្យ មានទីលំនៅបច្ចុភូមិ អណ្តងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី​ (ស្លាប់) និងឈ្មោះ ជូ សាណា ភេទស្រី អាយុ ០៦ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្នភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី (រងរបួសត្រូវដៃខាងឆ្វេង)។

ចំណែក​ ជនបង្ក ជនសង្ស័យ​មានឈ្មោះ សុខា នុត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិព្នង សញ្ជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន ក្រុមពូជូ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
សមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖
១- កាំភ្លើង AK ៤៧ (១ដើម) អត់ស្វាយ
២- បង់ចំនួន០១
៣- គ្រាប់ចំនួន ០៦គ្រាប់។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា ករណីបាញ់សម្លាប់ខាងលើនេះ ដើមហេតុ​ ដោយសារតែឈ្លោះប្រកែកគ្នា ធ្វើអោយជនដៃដល់ មានកំហឹងឈានទៅបាញ់សម្លាប់នារីរងគ្រោះ (ឃាតកម្ម)។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាន សមត្ថកិច្ច ចាប់ខ្លួន មកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស តាមនីតិវិធី៕

ព័ត៌មានដែលជាប់ទាក់ទង