យុវជនម្នាក់ល្បួងក្មេងស្រី ទើបអាយុ​៧ឆ្នាំ ទៅរំលោភក្នុងព្រៃអាកាស្យា​ ក្នុងស្រុកព្រៃនប់

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាល ស្រុកព្រៃនប់ បានឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធ​បទល្មើសចា​ប់​រំលោ​ភក្មួយស្រី របស់ ខ្លួន ដែលទើបមានអាយុ៧ឆ្នាំ ក្នុងព្រៃអាកាស្យាមួយកន្លែង ។

ហេតុការណ៍នេះ កើតឡើងកាលពីរសៀលថ្ងៃទី១៥  ខែឧសភា ឆ្នាំ២០២៤ នៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

​សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យមានឈ្មោះ លី សុខ ភេទ ប្រុស អា​យុ ១​៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​។

តាមការបញ្ជាក់ របស់ក្មេងស្រីរ​ងគ្រោះ បានប្រាប់សមត្ថកិច្ចថា ពូរបស់នាង ឈ្មោះ លី សុខ បានបបួលខ្លួនទៅ​ដកផ្សឹត ហើយក៏បានចា​ប់ប​ង្ខំ រួ​មភេ​ទ ជាមួយខ្លួន នៅចំណុចក្នុងព្រៃអាកាស្យានោះតែម្តង។​ ក្មេងស្រីរ​ងគ្រោះ បន្តទៀតថា កន្លងមកពូ របស់ខ្លួន ក៏ធ្លាប់ចា​ប់រំលោ​ភ រូបនាង បានចំនួន០២ដងរួចមកហើយ ក្នុងអំឡុង ពេលលោកយាយ របស់នាង មិននៅផ្ទះ។

ភ្លាមៗ ក្រោយទទួលបានព័ត៌មាន​នេះ ​សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ ក៏បានចុះទៅឃាត់ខ្លួនជនសង្ស័​យ បញ្ជូនមកកាន់ អធិកាដ្ឋាននគរបាលស្រុកព្រៃនប់ បន្ទាប់មក ក៏កសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ តុលាការបន្តនីតិវិធីតាមច្បាប់​៕

ព័ត៌មានដែលជាប់ទាក់ទង