សូមប្រយ័ត្នៗ គ្រោះថ្នាក់ចរាចរណ៍ ស្លាប់និងរបួសរាល់ថ្ងៃ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ បានឱ្យដឹងថា មានករណី រថយន្តធំ ១គ្រឿង សង្ស័យដាច់ហ្វ្រាំង បានជ្រុលទៅបុកម៉ូតូ ១គ្រឿង ហើយបន្ទាប់មក ក៏បានហួសទៅបុកកៀបជាប់ នឹងបង្គោលភ្លើងអគ្គិសនី..។

ហេតុការណ៍នេះ កើតឡើងនៅម្តុំជិតការ៉ាសាំង កែងរ៉ា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខណៈពេលបើកបរតាមជាតិលេខ៤ ផ្លូវចុះពីចំណោតលោកយាយម៉ៅ ក្រុងព្រះសីហនុ នៅម៉ោងជាង ១១កន្លះព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

សមត្ថកិច្ច បានឱ្យដឹងព័ត៌មានបឋមថា មានមនុស្សម្នាក់ (អ្នកជិះម៉ូតូ) បានរងរបួសបាក់ជើង ហើយ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅកាន់មន្ទីរពេទ្យ។

ចំណែកបើកបររថយន្តធំត្រូវ សមត្ថកិច្ចឃាត់ខ្លួន ដើម្បីនាំយកទៅបន្តនីតិវិធី៕​

 

ព័ត៌មានដែលជាប់ទាក់ទង