អ្នកឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះស្ត្រីអ្នកជំងឺម្នាក់ ឈឺធ្ងន់ជាប់នៅលើកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យ
ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បន្តបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (GTVC) ឳ្យទៅទទួលស្រ្តីអ្នកជំងឺម្នាក់ ដែលធ្វើដំណើរមកពីខេត្តសៀមរាប ហើយមានជំងឺធ្ងន់ ដឹកយកមកខេត្តព្រះសីហនុ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីរងគ្រោះឈ្មោះ ធៀម ទូច អាយុ ៥៦ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅខេត្តសៀមរាប ហើយបានធ្វើដំណើរមកលេងកូន របស់ខ្លួន ធ្វើការនៅលើកោះរ៉ុងសន្លឹម។
បច្ចុប្បន្ន ស្រ្តីអ្នកជំងឺរូបនេះ ត្រូវបាន អ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ ពីលើកោះរ៉ុងសន្លឹម មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុ រួចក៏ដឹកបន្តតាមរថយន្តសង្គ្រោះក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ា ផ្ទាល់ ដើម្បីយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ ដោយសុវត្ថិភាព៕