ស្ត្រីបំរើការងារ នៅហាងម្លប់ស្បូវសៀមរាប  លើកថា មន្ត្រីប៉ូលិសម្នាក់ ដែលត្រូវស្ត្រីប្រកបរបរដូចគ្នា ចោទប្រកាន់ ជារឿងមិនពិតនោះទេ..!

ខេត្តព្រះសីហនុ ៖ អ្នកបំរើសេវាកម្មជូនភ្ញៀវ (អ្នករត់តុ ឬចាប់ទឹក) នៅហាង ម្លប់ស្បូវសៀមរាប បានលើកឡើងថា មន្ត្រីប៉ូលិសម្នាក់ ដែលត្រូវស្ត្រីម្នាក់ មានឈ្មោះ Ah Mey ដែលជានារីម្នាក់បំរើការងារនៅតាមហាង មួយកន្លែង នៅក្រុងព្រះសីហនុ ដែលបង្ហោះសារចោទប្រកាន់មន្ត្រីប៉ូលិសម្នាក់ថា បានបបួលនាងទៅដេក ហើយនាងប្រកែកឬមិនព្រមទៅ រួចក៏ជុះនោមដាក់រូបនាងនោះ គឺជារឿងមិនពិតទេ ព្រោះពួកគាត់ ដែលនៅចាប់ទឹកកឬហូបចុជុំគ្នានោះ មិនបានឃើញបុរសជាមន្ត្រីប៉ូលិសម្នាក់នោះ ប្រព្រឹត្តសកម្មភាពដូចការចោទប្រកាន់ឡើយ។

សាក្សីទាំងនោះ ថ្លែងដូចៗគ្នាថា ផ្ទុយទៅវិញ មន្ត្រីប៉ូលិសរូបនោះជាមនុស្សសាមញ្ញរួសរាយរាក់ទាក់ ហើយមានទឹកចិត្តល្អ និងមិនដែលចេះប្រកាន់មើលងាយមនុស្សនៅជុំវិញខ្លួន ដែលធ្វើការងារជាអ្នករត់តុ ឬបំរើការងារផ្សេងៗ នៅតាមហាងនោះទេ។

បុគ្គលិកបំរើរងារនៅហាង ម្លប់ស្បូវសៀមរាប  និងមិត្តភ័ក្រ ដែលចូលរួមហូបអាហារជុំគ្នា ជាមួយ កញ្ញា Ah Mey នៅហាងម្លប់ស្បូវសៀមរាប បានអះអាងថា ការចោទប្រកាន់  របស់ កញ្ញា Ah Mey ទៅលើមន្ត្រីប៉ូលិសខាងលើ គឺជារឿងមិនពិតនោះទេ។ ហើយករណីនេះ អាចនាំឱ្យសាធារណៈជន ជាពិសេសថ្នាក់ដឹកនាំយល់ច្រឡំ ហើយនាំឱ្យប៉ះពាល់ដល់កិត្តិយស របស់គាត់ធ្ងន់ធ្ងរ។

ចំណែក មន្ត្រីប៉ូលិស ដែលរងការចោទប្រកាន់ស្ត្រីខាងលើមានប្រសាសន៍ថា រូបគាត់មិនបានធ្វើសកម្មភាពអសិលធម៌ដូចការចោទប្រកាន់ របស់ប្អូនស្រី Ah Mey នោះទេ ព្រោះរូបគាត់ជាមនុស្សមានការងារ មានសេចក្តីថ្លៃថ្នូរ មានកិត្តិយស ហើយក៏មិនដែលមានរឿងអាស្រូវនោះដែរ កន្លងមក។

មន្ត្រីរូបនេះ ថ្លែងថា ករណីចោទប្រកាន់ របស់ប្អូនស្រី Ah Mey រូបគាត់ មិនចង់ធ្វើការបកស្រាយឱ្យវែងឆ្ងាយ ឬមិនចង់យកចាញ់ឈ្នះជាមួយប្អូនស្រីទេ។ ប៉ុន្តែលោកសោកស្តាយ ក្រោយបញ្ចប់ការជួបជុំហូបចុក គឺរូបគាត់ មិនទាន់បានឱ្យលុយធីបភ្លាមៗ ទៅប្អូនស្រី Ah Mey ទេ ដោយ នឹងផ្តល់ជូនលុយធីប តាមរយៈមេការ ឬមិត្តភ័ក្រ របស់ Ah Mey នៅពេលក្រោយ។

យ៉ាងណាក៏ដោយចុះ លោកស្នើសុំការយោគដល់សារធារណៈជន ដោយក្តីអនុគ្រោះ ហើយសូមកុំមានការយល់ច្រឡំ ចំពោះរឿងនេះ។

ទោះជាបែបនេះក្តី អ្នកសារព័ត៌មានយើង នៅមិនទាន់មានទទួលបានការបំភ្លឺ ឬបកស្រាយ ពី កញ្ញា Ah Mey ទាក់ទិនករណីខាងលើទេ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤៕

ព័ត៌មានដែលជាប់ទាក់ទង