ជនជាតិចិន បើកឡានបុករះ រួចបើកគេចខ្លួន នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ រថយន្ត land cruiser ពណ៌ខ្មៅ ១គ្រឿង បើកបរដោយជនជាតិចិន បានបើកបុករថយន្ត ២គ្រឿង បណ្តាលឲ្យរងការខូតខាត ប៉ុនែ្តមិនបណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ធ្ងរទេ។

ហេតុការណ៍នេះ កើតឡើងនៅម៉ោងជាង ២រំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅជិតរង្វង់មូលតោ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សមត្ថកិច្ច បញ្ជាក់ថា ក្រោយកើតហេតុ រថយន្តបង្ក  បានព្យាយាមបើករត់គេច ខ្លួន ប៉ុន្តែត្រូវបាន បុគ្គលិកក្រុមដឹកជញ្ជូនមួយក្រុម ដេញតាមឃាត់បាន និងប្រើហិង្សា ទៅអ្នកបើកបរជាជនជាតិចិន បណ្តាលឲ្យរងរបួស ត្រូវបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ..៕

ព័ត៌មានដែលជាប់ទាក់ទង