ភ្ញៀវទេសចរជាតិ-អន្តរជាតិ គាំទ្រសណ្ឋាគារឆ្នេរថ្មី និងភោជនីដ្ឋានឆ្នេរថ្មី ថាមានសេវាកម្មល្អ តម្លៃសមរម្យ និងមានម្ហូបឆ្ងាញ់

ខេត្តព្រះសីហនុ ៖ ព្រឹត្តការពិព័រណ៍ទេសចរណ៍វប្បធ៌ម និងពាណិជ្ជកម្ម ដែលរៀបចំដោយ មន្ទីរទេសចរណ៍ និងរដ្ឋបាលសាលា ខេត្តព្រះសីហនុបានឈានមកដល់ថ្ងៃបញ្ចប់ប្រកបដោយផ្លែផ្កា ក្នុងនោះមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បាន អបអរសាទរ ចំពោះសណ្ឋាគារ និងភោជនីយដ្ឋាន “ឆ្នេរថ្មី” ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដោយសណ្ឋាគារនេះ បានផ្ដល់សេវាកម្មល្អ និង ម្ហូបអាហារមានឱជារសឆ្ងាញ់ ពិសាជាទីគាប់ចិត្ត រហូតទទួលបានការវាយតម្លៃខ្ពស់អំពី ភ្ញៀវទេសចរជាតិ ដោយភ្ញៀវទាំងនោះ បានចាត់ទុកថា “ភោជនីយដ្ឋានឆ្នេរថ្មី” មានទីកន្លែងទទួលទានអាហារ ប្រកបដោយបរិយាកាសដ៏ស្រស់ស្អាត ដែលអាចគយគន់ទេសភាពសមុទ្រ កំពង់ផែ ទីក្រុង និងកោះ ដែលជាសម្រស់ធម្មជាតិ ដ៏ស៊ីវិល័យមួយ។

ផ្តើមពីសេវាបម្រើដ៏ល្អខាងលើនេះហើយ ទើប មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានផ្ដល់ប័ណ្ណអបអរសាទរជូន “ភោជនីយដ្ឋានឆ្នេរថ្មី” ដែលបានកែឆ្នៃមុខម្ហូបបន្ថែមចំនួន ៥មុខទៀត ក្នុងឆ្នាំ២០២៥ សម្រាប់បម្រើសេវាកម្មម្ហូបអាហារ ដែលភ្ញៀវទេសចរ ភាគច្រើន និយមកម្មង់ទទួលទាន និង​ទទួលស្គាល់ថា “មានឱជារសឆ្ងាញ់ពិសាជាប់មាត់”

សណ្ឋាគារ “ឆ្នេរថ្មី និងភោជនីដ្ឋានឆ្នេរថ្មី”បានបង្កើតឡើងនៅឆ្នាំ១៩៨៩ មានទីតាំងនៅតាមបណ្ដោយផ្លូវកំពង់ផែ ឆ្ពោះទៅកាន់សាលាខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ទល់មុខកោះពស់)

ផ្នែកសណ្ឋាគារ៖

+ សណ្ឋាគារឆ្នេរថ្មី មានទទួលសេវាកម្មដូចជា៖

– បន្ទប់ស្នាក់នៅ

– សាលប្រជុំគ្រប់កម្មវិធី

– សេវាកម្មបោកគគ់

– សេវាកម្មម្ហូបអាហារតាមបន្ទប់

 

ផ្នែកភោជនីយដ្ឋាន៖

+ ភោជនីយដ្ឋានឆ្នេរថ្មី មានទទួលសេវាកម្មដូចជា៖

– អាហារពេលព្រឹក

– អាហារពេលថ្ងៃត្រង់

– អាហារពេលល្ងាច

– ទទួលភ្ញៀវ Group Tour

– រៀបចំកម្មពិធីអាពាហ៍ពិពាហ៍ ឬភ្ជាប់ពាក្យ

– ខួបកំណើត

– កម្មវីធីជប់លៀងផ្សេងៗ

ប្រភេទម្ហូប៖ (ផ្ដោតលើគ្រឿងសមុទ្រធម្មជាតិស្រស់ៗនៅខេត្តព្រះសីហនុផ្ទាល់)

– គុណភាព

– អនាម័យ

– មានឱជារសឆ្ងាញ់ពិសា

– តម្លៃសមរម្យ

– សេវាកម្មល្អ

– បរិយាកាសកន្លែងទទួលទាន មានបរិស្ថានអនាម័យល្អ មានបន្ទប់ VIP និងមានកន្លែងចតយានយន្ត ធំទូលាយ ព្រមទាំងមាន កងសន្តិសុខ យាមការពារ ២៤ម៉ោង៕

ព័ត៌មានដែលជាប់ទាក់ទង