អ្នកកាសែតកម្ពុជា ៥រូប ចូលរួមវគ្គព័ត៌មានស៊ើបអង្កេត នៅសហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក ៖ អ្នកសារព័ត៌មានកម្ពុជា ចំនួន ០៥រូប មកពីស្ថាប័នព័ត៌មានចំនួន ០៣ផ្សេងគ្នា កាលពីថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅរដ្ឋ Columbus, Ohio សហរដ្ឋអាមេរិក បានទទួលការបណ្តុះបណ្តាល និងចូលរួមស្តាប់ការចែករំលែកបទពិសោធន៍ ស្តីអំពីក្រមសីលធម៌ នៃការរាយការណ៍ព័ត៌មានបែបស៊ើបអង្កេត ពី លោក Kevin Z. Smith នាយកប្រតិបត្តិ កម្មវិធី Kiplinger ក្នុងវិស័យសារព័ត៌មានសាធារណៈ នៃ Columbus, Ohio សហរដ្ឋអាមេរិក..។

ព្រមជាមួយគ្នានេះ ក៏បានស្តាប់ការចែករំលែក នូវបទពិសោធន៍ពីការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់ការរាយការណ៍ព័ត៌មានស៊ើបអង្កេត ពី លោក Doug Haddix អតីតនាយកប្រតិបត្តិ Kiplinger ជំនាញសរសេររបាយការណ៍ស៊ើបអង្កេត និងជាអ្នកកែសម្រួល នៅ Columbu, Ohio..។

ហើយចុងបញ្ចប់ ក៏បានបន្តស្តាប់ការចែករំលែកបទពិសោធន៍ អំពីចំណុចចាប់ផ្ដើម និងដំណើរការលើគម្រោងសរសេរព័ត៌មានស៊ើបអង្កេត ពី លោកស្រី Lucia Wallinchus នាយកប្រតិបត្តិ Eye ប្រចាំ Ohio..។

កម្មវិធីសិក្សាស្វែងយល់ ខាងលើនេះ រៀបចំដោយក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិក ប្រចាំកម្ពុជា ៕

ព័ត៌មានដែលជាប់ទាក់ទង