កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ២នាក់ និងជាសះស្បើយ១៣នាក់
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ០២ នាក់ – ជាសះស្បើយ ១៣ នាក់ និងស្លាប់ គ្មាន។
ក្រសួង បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ កម្ពុជា មាន អ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន 138,617 នាក់ – អ្នកជាសះស្បើយ 135,531 នាក់ និង អ្នកស្លាប់ 3,056 នាក់៕