អភិបាលខេត្តព្រះសីហនុ ថ្លែងអំណរគុណ ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានចេញប័ណ្ណថ្លែងអំណរគុណជូន លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ហេង គីមជី ដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន​ ០១ម៉ឺនដុល្លារអាមេរិក ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សម្រាប់ចែកជូន គ្រួសារជនរងគ្រោះ​ ដោយខ្យល់កន្រ្តាក់ រស់នៅស្រុកព្រៃនប់ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។

ពិធីទទួលប័ណ្ណថ្លែងអំណរគុណនេះ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជាមួយតំណាង របស់លោកឧកញ៉ា ទៀ វិចិត្រ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣៕

ព័ត៌មានដែលជាប់ទាក់ទង