សម្តេច ហ៊ុន សែន ៖ ខ្ញុំ នឹងពឹងពាក់មិត្តចិន ឱ្យជួយអភិវឌ្ឍផ្លូវរថភ្លើង ល្បឿនលឿន

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីជោ ហ៊ុន សែន នាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពី អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាឌីវ ។

ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញ របស់ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ។

ឯកសារមួយចំនួន លើវិស័យទំនាក់ទំនងការទូត សុខាភិបាល និងវិស័យទេសចរណ៍ នឹងត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចលើកទី១ របស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់សាធារណរដ្ឋម៉ាល់ឌីវ នាឱកាសនេះ៕

ព័ត៌មានដែលជាប់ទាក់ទង