នគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនជនជាតិចិន៣នាក់ ពាក់ព័ន្ធបទល្មើសបង្ខាំងមនុស្សជំរិតទារប្រាក់

ការព្រួយបារម្ភជាថ្មី របស់មន្ត្រីសង្គមស៊ីវិលពេលនេះ ស្របពេល កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២៣ ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហាញមុខជនសង្ស័យជនជាតិចិនចំនួន ៣នាក់ ដែលត្រូវបានសមត្ថកិច្ចបង្ក្រាបបាន ពាក់ព័ន្ធបទល្មើសចាប់បង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារប្រាក់ នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។

លោក ជួន ណារិន្ទ ឲ្យដឹងដូច្នេះ រួចបន្តទៀតថា ប្រតិបត្តិការបង្ក្រាបបទល្មើសចាប់ជំរិតនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីមានបណ្តឹងតាមរយៈទំព័រហ្វេសប៊ុកផេក របស់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បញ្ជារឲ្យសមត្ថកិច្ចជួយស្វែងរកជនជាតិចិន ចំនួន ០១នាក់ ​ ឈ្មោះ HU RONG ភេទប្រុស អាយុ ៣២ឆ្នាំ ដែលបាត់ខ្លួននៅក្នុងខេត្តព្រះសីហនុ។

លោក ជួន ណារិន្ទ បញ្ជាក់បន្ថែមថា តាមរយៈការស្រាវជ្រាវ របស់ សមត្ថកិច្ចជំនាញ និងចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងចំរុះ បានចុះស្រាវជ្រាវពីទីតាំងមួយទៅទីតាំងមួយផ្សេងៗ ក្នុងក្រុងព្រះសីហនុ និងចុងក្រោយ បានចុះទៅដល់ ខុនដូរឈ្មោះ LZ SEAVIEW RESIDDENCE ស្ថិតនៅភូមិ ៥ សង្កាត់៤ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ហើយបានរកឃើញជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសបង្ខាំមនុស្ស ចំនួន ០៣នាក់ មានឈ្មោះ ៖

១- HEI LONGJIANG ភេទប្រុស ជនជាតិចិន អាយុ ៣៨ឆ្នាំ ។
២- ZHOU LAI ភេទប្រុស ជនជាតិចិន អាយុ ២៨ឆ្នាំ
៣- WANG JIANPING ភេទប្រុស ជនជាតិចិន អាយុ ២៣ឆ្នាំ ។
សម្ភារៈដកហូតបាន រួមមាន៖
១. រថយន្ត AUDI ពណ៌ ខ្មៅ ស្លាកលេខ 2AD8796 (១គ្រឿង) ម្ចាស់ឈ្មោះ ZHOU LAI
២. រថយន្ត RANDROVER ពណ៌ ខ្មៅ ស្លាកលេខ កម្ពុជា CAR.LIF7 (១គ្រឿង) ម្ចាស់ឈ្មោះ WANG JIAN PING
៣. រថយន្ត RANDROVER ពណ៌ ខ្មៅ ស្លាកលេខ ភ្នំពេញ 2AW-5665 (១គ្រឿង) ម្ចាស់ឈ្មោះ HEILONG JIANG
៤. អាវុធ ខ្លី GLOCK 19 GEN 4 ១០គ្រាប់ (មួយដើម) របស់ឈ្មោះ WANG JIAN PING
៥. អាវុធ GLOCK 17 ខ្លី ប្រើហ្គាស (មួយដើម) របស់ឈ្មោះ WANG JIAN PING
៦. ទូរស័ព្ទ ចំនួន ០២គ្រឿង IPHONE 14 PRO , IPHONE 13
៧. ដំបងដែក (០១ដើម )
៨. គ្រឿងញៀន មួយចំនួនធំ និងសម្ភារៈពាក់ពន្ធ័មួយចំនួន
៩. លិខិតឆ្លងដែន (០១ច្បាប់) ។

បច្ចុប្បន្ន ជនសង្ស័យ ពាក់ព័ន្ធក្នុងបទល្មើសចំនួន ០៣នាក់ ដែលជាជនជាតិចិន និងជនរងគ្រោះព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច នាំមកកាន់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបានបញ្ជូនសំណុំរឿងទៅកាន់​សាលាដំបូងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ​២០២៣នេះ ដើម្បីផ្តន្ទាទោសតាមនីតិវិធី៕

ព័ត៌មានដែលជាប់ទាក់ទង