ប៉ុន្មានថ្ងៃមកនេះ មានជនជាតិចិន៣នាក់ បានលោតសម្លាប់ខ្លួន ពីលើអាគារខ្ពស់ ក្នុងក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា ករណីជនជាតិចិន ៣នាក់ ដែលស្លាប់ (ធ្លាក់ពីលើអាគារខ្ពស់) ចំនួន ៣ករណីផ្សេងគ្នា នៅក្នុងក្រុងព្រះសីហនុ ជាបន្តបន្ទាប់កន្លងមកនេះ សមត្ថកិច្ចបញ្ជាក់ថា ៖
– ករណីជនរងគ្រោះធ្លាក់ នៅអាគារខ្ពស់ នៃសណ្ឋាគារ ណានហៃ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ គឺជាករណីប៉ុនប៉ងធ្វើអត្តឃាតដោយខ្លួនឯង។
– ករណីជនរងគ្រោះធ្លាប់ស្លាប់ ពីលើអាគារខ្ពស់ នៃសណ្ឋាគារ LZ មានទីតាំងក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ច កំពុងស្រាវជ្រាវបន្ត ព្រោះនៅមានមន្ទិលសង្សយ័មួយចំនួន។
– ករណីជនរងគ្រោះ ធ្លាក់ស្លាប់ នៅអាគារខ្ពស់ នៃសណ្ឋាគារឡាយជូស ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ គឺជាករណីធ្វើអត្តឃាតដោយខ្លួនឯង៕ (ប្រភព ៖ សមត្ថកិច្ចជំនាញ)
![](https://ksndaily.com/storage/2023/03/336566889_954845552632413_3895411469600533160_n.jpg)
![](https://ksndaily.com/storage/2023/03/337166605_513929537600016_2638928850535674144_n.jpg)
![](https://ksndaily.com/storage/2023/03/337169903_3498555060422030_3581036126916902048_n.jpg)
![](https://ksndaily.com/storage/2023/03/337548442_2519395544898497_930915030603217550_n.jpg)
![](https://ksndaily.com/storage/2023/03/337659704_975059953435679_2386127863297987777_n.jpg)
![](https://ksndaily.com/storage/2023/03/337680687_1400478047159517_8260708305954322402_n.jpg)